អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យការពារ​បុគ្គលិកនៃ​អង្គការ​សហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកយកព័ត៌មាន

Chia sẻ
(VOVWORLD) - ការអំពាវនាវនេះ ត្រូវបានលោក Guterres នាំចេញក្នុងឱកាសទិវាសាមគ្គីភាពអន្តរជាតិចំពោះ ដែលរងការចាប់ឃុំខ្លួននិងបាត់ខ្លួន (២៥ មីនា) ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យការពារ​បុគ្គលិកនៃ​អង្គការ​សហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកយកព័ត៌មាន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ២៥ ខែមីនាបានអំពាវនាវដល់ប្រទេសទាំងអស់គាំទ្រសន្ធិសញ្ញាអន្តរជាតិស្តីពីការការពារបុគ្គលិករបស់អង្គការសហប្រជាជាតិនិងបុគ្គលិកពាក់ព័ន្ធនានា ព្រមទាំងធានាថាអ្នកទាំងអស់នោះ ដែលកំពុងបំពេញភារកិច្ចសំខាន់ៗរបស់អង្គការសហប្រជាជាតិ គឺសុទ្ធតែមានសុវត្តិភាជាចាំបាច់ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។

ការអំពាវនាវនេះ ត្រូវបានលោក Guterres នាំចេញក្នុងឱកាសទិវាសាមគ្គីភាពអន្តរជាតិចំពោះ ដែលរងការចាប់ឃុំខ្លួននិងបាត់ខ្លួន (២៥ មីនា) ។ នេះជាឱកាសដើម្បីធ្វើចលនាអនុវត្តន៍សកម្មភាព ទាមទារយុត្តិធម៌ និងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់ពិភពលោក សំដៅការពារជួរបុគ្គលិក និងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាល និងអ្នកយកព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ