ប្រជាជននៅទីក្រុង Lviv ប្រទេសអ៊ុយក្រែន (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី១៨ ខែកុម្ភៈ អញ្ជើញថ្លែងនៅក្នុងសម័យបើកកិច្ចប្រជុំសន្តិសុខ Munich (MSC) លើកទី ៥៨ នៅទីក្រុង Munich រដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាក្នុងជម្លោះនៅអ៊ុយក្រែនចាត់វិធានការកាត់បន្ថយការឡើងជណ្ដើរ ក្នុងនោះលោកបានសង្កត់ធ្ងន់អំពីដំណោះស្រាយការទូតសម្រាប់ភាពតានតឹងនាបច្ចុប្បន្ននេះ។ ប្រមុខអង្គការសហប្រជាជាតិបានព្រមានអំពីគ្រោះអាសន្នភាពតានតឹងឡើងជណ្ដើរយ៉ាងធ្ងន់ធ្ងរ ក្នុងនោះការគំរាមកំហែងដល់សន្តិសុខសកលលោកនាបច្ចុប្បន្ននេះគឺស្មុគស្មាញ និងមានទ្រង់ទ្រាយដ៏ធំជាងច្រើនដង បើប្រៀបធៀបនឹងដំណាក់កាលសង្គ្រាមត្រជាក់កាលពីមុន។
ក្នុងពេលនោះ ប្រធាន MSC លោក Wolfgang Ischinger បានវាយតម្លៃថា MSC លើកទី ៥៨ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតចាប់តាំងពីពេលលោកដឹកនាំ MSC ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ។ លោកបានវាយតម្លៃថា ពិភពលោកមិនដែលមានវិបត្តិបន្ទាន់ និងគ្រោះថ្នាក់ច្រើនដូចបច្ចុប្បន្នឡើយ ចាប់ពីវិបត្តិអ៊ុយក្រែន រហូដល់ជំងឺរាតត្បាតកូវីដ ១៩ បញ្ហាអាហ្វហ្គានីស្ថាន ជនចំណាកស្រុក និងជនភៀសខ្លួន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ៕