ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីរដ្ឋធានីគៀវ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
សេចក្តីប្រកាសនេះ ត្រូវបានអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg នាំចេញនៅថ្ងៃទី ១១ ខែមីនា នៅខាងក្រៅវេទិកា ការទូត Antalya ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែលនៅប្រទេសទួរគី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គលេខាធិការអង្គការណាតូ លោក Stoltenberg បានបញ្ជាក់ជាថ្មីថា សម្ព័ន្ធភាពយោធានេះនឹងមិនដាក់ពង្រាយកងទ័ព ឬ បញ្ជូនយន្តហោះទៅកាន់អ៊ុយក្រែននោះទេ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការព្យាយាម ស្វែងរកដំណោះស្រាយនយោបាយ និងការទូតមួយ ហើយថាកិច្ចការជាច្រើនដែលត្រូវធ្វើ គឺបង្កើតច្រករបៀងមនុស្សធម៌មួយដែលអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនជម្លៀសចេញ ហើយនាំយកជំនួយមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែន។
លោកអគ្គលេខាធិការអង្គការណាតូក៏បានរំលឹកឡើងវិញថា ការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ទំនងជានឹងឡើងជណ្តើរអាចក្លាយទៅជា “សង្គ្រាមគ្រប់បែបយ៉ាង” រវាងណាតូ និងរុស្ស៊ី ដែលនឹងមានផលវិបាកធ្ងន់ធ្ងរ។ លោក Stoltenberg បានលើកច្បាស់ថា ទំនួលខុសត្រូវរបស់អង្គការណាតូ គឺ "ទប់ស្កាត់ជម្លោះនាបច្ចុប្បន្ន មិនអនុញ្ញាតឱ្យកើនឡើង លើសពីព្រំដែនរបស់អ៊ុយក្រែន ហើយក្លាយទៅជាសង្រ្គាមគ្រប់បែបយ៉ាង រវាងរុស្ស៊ី និងណាតូ" ៕