អគ្គីភ័យឆាបឆះក្នុងយន្តហោះនៅប្រទេសរុស្ស៊ី |
យោងតាមបញ្ជីនេះ មានមនុស្សចំនួន ៧២ នាក់ដែលមាននាមត្រកូលដូចជាឈ្មោះជនជាតិរុស្ស៊ី ហើយគ្រាន់តែមានមនុស្សម្នាក់ដែលមានឈ្មោះស្រដៀងនឹងឈ្មោះជនជាតិបរទេសគឺ Brooks Jeremy Hinton។ នាបច្ចុប្បន្ននេះមិនទាន់មានព័ត៌មានជាផ្លូវការស្តីពីសញ្ជាតិរបស់អ្នកធ្វើដំណើរចំនួន ៧៣ នាក់នេះ រួមទាំងសមាជិកក្រុមអាកាសយានិកចំនួន ៥ នាក់ទៀតនៅយន្តហោះ ដែលបានជួបគ្រោះថ្នាក់នេះទេ។ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៤១ នាក់ត្រូវបានស្លាប់នៅក្នុងអគ្គីភ័យឆាបឆះនេះ ហើយមូលហេតុនៃគ្រោះថ្នាក់នេះក៏មិនទាន់ដឹងច្បាស់លាស់ទៀតផង៕