ហ្វីលីពីនច្រានចោលការទាមទារអធិបតេយ្យភាពដោយឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត

Chia sẻ

(VOVWORLD) - អនុរដ្ឋមន្រ្តីការបរទេសស្ដីទីរបស់ហ្វីលីពីន លោកស្រី Elizabeth Buensuceso បាន ក្រើនរំលឹកឡើងវិញនូវសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលកាលពីឆ្នាំ២០១៦ ដែល បានច្រានចោលការទាមទារអធិបតេយ្យភាពដោយឯកតោភាគីរបស់ចិននៅសមុទ្រ ខាងកើត។ 

ហ្វីលីពីនច្រានចោលការទាមទារអធិបតេយ្យភាពដោយឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត - ảnh 1នាវាចិនប្រមូលផ្ដុំគ្នានៅលើសមុទ្រខាងកើត។ (រូបថត៖ កងកម្លាំងពិសេសហ្វីលីពីនទទួលបន្ទុកសមុទ្រខាងកើត)។ 
ក្នុងបរិបទដែលនាវារបស់ចិននៅតែមានវត្តមាននៅតំបន់ថ្មប៉ប្រះទឹក Ba Dau ចំណុះបណ្ដុំកោះ Sinh Ton ស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់វៀតណាម ដែលហ្វីលីពីនបាន ប្រកាសអធិបតេយ្យភាពនោះ នាថ្ងៃទី១៣ មេសា ហ្វីលីពីនបានកោះហៅឯកអគ្គរដ្ឋទូត ចិនប្រចាំនៅទីក្រុងម៉ានីល ដើម្បីសម្ដែង “ការមិនពេញចិត្តចំពោះវត្តមានដោយខុស ច្បាប់ក្នុងរយៈពេលវែង” របស់នាវាចិននៅតំបន់ថ្មប៉ប្រះទឹក Ba Dau នៅលើសមុទ្រខាងកើត។ អនុរដ្ឋមន្រ្តីការបរទេសស្ដីទីរបស់ហ្វីលីពីន លោកស្រី Elizabeth Buensuceso បាន ក្រើនរំលឹកឡើងវិញនូវសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលកាលពីឆ្នាំ២០១៦ ដែល បានច្រានចោលការទាមទារអធិបតេយ្យភាពដោយឯកតោភាគីរបស់ចិននៅសមុទ្រ ខាងកើត។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា វត្តមានជាបន្តបន្ទាប់របស់នាវាចិននៅ ជុំវិញតំបន់ថ្មប៉ប្រះទឹក គឺជាមូលហេតុបង្កឡើងភាពតានតឹងក្នុងតំបន់ ព្រមទាំងតម្រូវឲ្យ ចិនដកនាវាចេញពីតំបន់នេះតែម្ដង៕

ប្រតិកម្មទៅវិញ