ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានពិភាក្សាអំពីបញ្ហាដែលត្រូវកត់សម្គាល់បន្ទាប់ពីបានត្រួតពិនិត្យ (រូបថត៖ VGP/Dinh Nam) |
នាយប់ថ្ងៃទី ១០ ខែឧសភា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games 31) បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំសម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅ កីឡាដ្ឋាន My Dinh នៃទីក្រុងហាណូយ។
ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ គឺជាការរួមបញ្ចូលគ្នារវាងពិធីការនិងពិធីបុណ្យ។ ពិធីបើកគឺពិធីបង្ហូតទង់ជាតិវៀតណាម បន្ទាប់មកគឺការសម្តែងសិល្បៈ ក្បួនដង្ហែរបស់គណៈប្រតិភូកីឡា ពិធីបង្ហូតទង់កីឡាស៊ីហ្គេម និងកីឡាអូឡាំពិក និងពីធីដង្ហែភ្លើងគប់...។ កម្មវិធីសិល្បៈបានចែកចេញជាបីជំពូក (ជំពូកទី១គឺ “វៀតណាម ស្និទ្ធស្នាល” ជំពូកទី២មានចំណងជើងថា “អាស៊ីអាគ្នេយ៍ខ្លាំងមាំមួន” ជំពូកទី៣ គឺ “អាស៊ីអាគ្នេយ៍បញ្ចេញពន្លឺដ៏ត្រចះត្រចង់”។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឱ្យអនុគណៈកម្មាធិការទទួលបន្ទិកការបើកនិងបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពិនិត្យលើគ្រប់ដំណាក់កាលក្នុងពិធីបើក ដើម្បីធានាបាននូវភាពឧឡារិក ភាពរហ័សរហួន ដែលបម្រើតម្រូវការទស្សនារបស់ទស្សនិកជនទាំងជាតិនិងអន្តរជាតិ; ផ្សព្វផ្សាយនូវស្មារតីនិងសាររបស់ព្រឹត្តិការណ៍ស៊ីហ្គេម ៣១ គឺ “ដើម្បីអាស៊ីអាគ្លេយ៍មួយខ្លាំងមាំមួនជាង”៕