មុននោះ ក្នុងខែធ្នូ ឆ្នាំ ២០២០ តុលាការបានចេញសាលក្រមថាហុងគ្រីមិនអនុវត្តតាមគោលនយោបាយរបស់ប្លុកនេះស្តីពីការផ្តល់ការការពារអន្តរជាតិនៅពេលដែលបានសាងសង់របងព្រំដែន និងបញ្ជូនជនចំណាកស្រុកខុសច្បាប់ឲ្យត្រឡប់ទៅវិញ។ គណៈកម្មការអឺរ៉ុប (EC) បានប្តឹងទៅតុលាការដើម្បីស្វែងរកការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។
ទាហានហុងគ្រីការពារតំបន់ព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសស៊ែប៊ី។ រូបថត៖ AFP/TTXVN |
សេចក្តីប្រកាសរបស់ ECJ បានលើកច្បាស់ថា ហុងគ្រីមិនបានចាត់វិធានការចាំបាច់ដើម្បីអនុវត្តតាមសាលក្រមឆ្នាំ ២០២០ ហើយមានចេតនាគេចវេសការអនុវត្តគោលនយោបាយរួមរបស់សហភាពអឺរ៉ុប (EU) ដោយរំលោភបំពានយ៉ាងយ៉ាងធ្ងន់ធ្ងរលើច្បាប់សហភាពអឺរ៉ុប។ អ្នកនាំពាក្យតុលាការបានឲ្យដឹងថា ការផាកពិន័យបន្ថែមចំនួន ១ លានអឺរ៉ូ/ថ្ងៃ នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១៣ ខែមិថុនាតទៅ។
ប្រតិកម្មចំពោះសេចក្តីប្រកាសរបស់ ECJ នៅលើបណ្តាញសង្គម Xនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយថា សាលក្រមនេះគឺ មិនសមស្របនិងអយុត្តិធម៌ ដោយចាត់ទុកថា សហភាពអឺរ៉ូបមិនដាក់ផលប្រយោជន៍របស់ពលរដ្ឋនៃទ្វីបចាស់ជាចម្បងឡើយ៕