សហរដ្ឋអាមេរិកបញ្ជាក់សារជាថ្មីម្តងទៀតអំពីសមត្ថភាពការពារសមូហភាពរួមរបស់អង្គការណាតូ

Chia sẻ
(VOVWORLD) - ប្រមុខណាតូលោក Jens Stoltenberg បានឲ្យដឹងថាលោកបានជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក Joe Biden អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះ និងពិភាក្សាអំពីបញ្ហាប្រឈមជាសកលជាពិសេសគឺបញ្ហា  ភេរវកម្មនាពេលខាងមុខនេះផងដែរ។ 
សហរដ្ឋអាមេរិកបញ្ជាក់សារជាថ្មីម្តងទៀតអំពីសមត្ថភាពការពារសមូហភាពរួមរបស់អង្គការណាតូ - ảnh 1លោក Joe Biden និងលោក Jens Stoltenberg ក្នុងពេលប្រជុំនៅទីក្រុងមុយនិចក្នុងឆ្នាំ ២០១៥។ (រូបថត៖ Reuters)

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ សេតវិមានបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២៦ ខែមករា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការអង្គការណាតូ Jens Stoltenberg ដោយបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកជាមួយនឹងយន្តការការពារសមូហភាពរួមនៃសម្ព័ន្ធភាពនេះ។

ចំណែកខ្លួនវិញ ប្រមុខណាតូលោក Jens Stoltenberg បានឲ្យដឹងថាលោកបានជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក Joe Biden អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះ និងពិភាក្សាអំពីបញ្ហាប្រឈមជាសកលជាពិសេសគឺបញ្ហា  ភេរវកម្មនាពេលខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះដែរ លោកអគ្គលេខាធិការអង្គការណាតូ លោក Stoltenberg ក៏បានអបអរសាទរចំពោះការផ្តោតអារម្មណ៍នៃគោលនយោបាយថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីស្តារឡើងវិញសម្ព័ន្ធភាពនេះ ពោលគឺក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់ពីរដ្ឋអំណាចរបស់លោក  Donald Trump បានរិះគន់ម្តងហើយម្តងទៀតទៅលើសម្ព័ន្ធភាពរបស់អង្គការណាតូ៕

ប្រតិកម្មទៅវិញ