សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើការនាំចូលទំនិញពីចិន ប្រសិនបើមិនមានការរីកចម្រើននៅក្នុងការចរចានេះទេ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ ខែធ្នូ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមាន លោក Larry Kudlow បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D. Trump) នឹងសម្រេចចិត្តចុងក្រោយថាតើត្រូវដំឡើងពន្ធលើទំនិញនាំចូលពីចិនចាប់ពីថ្ងៃទី ១៥ ខែធ្នូដែឬទេ។
សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើការនាំចូលទំនិញពីចិន ប្រសិនបើមិនមានការរីកចម្រើននៅក្នុងការចរចានេះទេ - ảnh 1 សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើការនាំចូលទំនិញពីចិន ប្រសិនបើមិនមានការរីកចម្រើននៅក្នុងការចរចានេះទេ (រូបថត៖ TTXVN)

យោងតាមលោក Kudlow បានឲ្យដឹងថានាបច្ចុប្បន្ន លោក Trump កំពុងពេញចិត្តនឹងការរីកចម្រើននៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនមានការរីកចម្រើនពិតប្រាកដទេ សហរដ្ឋអាមេរិកគ្រោងនឹងដំឡើងពន្ធចាប់ពីថ្ងៃទី ១៥ ខែធ្នូលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ ១៥៦ ពាន់លានដុល្លារអាមេរិក រួមមាន ទូរស័ព្ទចល័ត កុំព្យូទ័រយួរដៃប្រដាប់ប្រដារក្មេង និងសម្លៀកបំពាក់។ លោក Kudlow បានបន្តទៀតថាក្រុមមន្រ្តីចរចារនៃប្រទេសទាំងពីរ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្ទើរតែរាល់ថ្ងៃប៉ុន្តែមិនទាន់មានផែនការណាមួយសម្រាប់កិច្ចប្រជុំផ្ទាល់ ក៏ដូចជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះទេ៕

ប្រតិកម្មទៅវិញ