សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចេញសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន សំដៅពង្រឹង "ការគំរាមកំញើញបើកទូលាយ”

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី២៦ មេសា នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។ 
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចេញសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន សំដៅពង្រឹង "ការគំរាមកំញើញបើកទូលាយ” - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោក Yoon Suk-yeol។ (រូបថត៖ SCMP)
បន្ទាប់ពីកិច្ចពិភាក្សា ការងារ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន ដោយមានខ្លឹម សារពង្រឹងការគំរាមកំញើញបើកទូលាយ ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន មេដឹកនាំទាំងពីរបានបញ្ជាក់ពីការ សន្យាចំពោះសន្ធិសញ្ញាការពាររួមរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ក៏ដូចជា ចំពោះសន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ សហរដ្ឋអាមេរិកសន្យាថា នឹងពិគ្រោះយោបល់ជាមួយកូរ៉េខាងត្បូងលើសកម្មភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទាំងអស់នៅឧបទ្វីបកូរ៉េ។ ក្នុងពេលជាមួយគ្នានោះ កូរ៉េខាងត្បូងបានសន្យាគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសពីការបង្កើតក្រុម ពិគ្រោះយោបល់នុយក្លេអ៊ែរថ្មីមួយ សំដៅពង្រឹងការគំរាមកំញើញ ពិភាក្សាអំពីការ បង្កើតយុទ្ធសាស្ត្រនិងនុយក្លេអ៊ែរ ហើយគ្រប់គ្រងការគំរាមកំហែងនុយក្លេអ៊ែរពី ស.ប.បកូរ៉េ។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ជាថ្មីនូវការសន្យាដ៏ មុតមាំ និងយូរអង្វែងរបស់អាមេរិកចំពោះកូរ៉េខាងត្បូង។ “ការវាយប្រហារដោយនុយក្លេអ៊ែររបស់កូរ៉េប្រឆាំងនឹងសហរដ្ឋអាមេរិក ឬដៃគូ ឬសម្ព័ន្ធមិត្តរបស់អាមេរិក គឺមិនអាចទទួលយកបានទេ ហើយនឹងប៉ះពាល់ដល់ សន្តិសុខជាតិ។ ដោយមានការពិគ្រោះយោបល់ពីដៃគូ និងសម្ព័ន្ធមិត្តនានា យើងខ្ញុំនឹង បង្កើនការគំរាមកំញើញ ដើម្បីឆ្លើយតបទៅនឹងអំពើកាន់តែខ្លាំងឡើងរបស់កូរ៉េ ខាងជើង”។
នៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីទាំងពីរក៏បានសង្កត់ ធ្ងន់ថា នឹងបន្តកិច្ចសន្ទនា និងការទូតជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ ដើម្បី ជំរុញគោលដៅរួមនៃការលុបបំបាត់នុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ