សហរដ្ឋអាមេរិកចោទប្រកាន់ជនជាតិចិនពីរនាក់ពីបទលួចទិន្នន័យទាក់ទងនឹងជំងឺរាតត្បាត COVID-19 និងសម្ងាត់ខាងការពារជាតិ

Chia sẻ
(VOVWORLD) - ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ពលរដ្ឋចិនពីរនាក់ាឈ្មោះ  Li Xiaoyu និង Dong Jiazhi ពីបទចូលរួមក្នុងយុទ្ធនាការចារកម្មតាមតាមប្រព័ន្ធអ៊ិនធឺរណែត សំដៅទៅលើអ្នកម៉ៅការខាងការពារជាតិនិងអ្នកស្រាវជ្រាវខាងជំងឺរាតត្បាត Covid-19។
សហរដ្ឋអាមេរិកចោទប្រកាន់ជនជាតិចិនពីរនាក់ពីបទលួចទិន្នន័យទាក់ទងនឹងជំងឺរាតត្បាត COVID-19 និងសម្ងាត់ខាងការពារជាតិ - ảnh 1 សេចក្តីជូនដំណឹងតាមចាប់ខ្លួនពលរដ្ឋចិនពីរនាក់ាឈ្មោះ  Li Xiaoyu និង Dong Jiazhi នៅលើគេហំទព័រ FBI (រូបថត៖ AP)

នាថ្ងៃទី ២១ ខែកក្កដា ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ពលរដ្ឋចិនពីរនាក់ាឈ្មោះ  Li Xiaoyu និង Dong Jiazhi ពីបទចូលរួមក្នុងយុទ្ធនាការចារកម្មតាមតាមប្រព័ន្ធអ៊ិនធឺរណែត សំដៅទៅលើអ្នកម៉ៅការខាងការពារជាតិនិងអ្នកស្រាវជ្រាវខាងជំងឺរាតត្បាត Covid-19 រួមទាំងមានជនរងគ្រោះរាប់រយនាក់ទៀត នៅទូទាំងពិភពលោកផងដែរ។

ជាក់ស្តែង យោងទៅតាមការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពលរដ្ឋចិនពីរនាក់ បានលួចយកទិន្នន័យអំពីការរចនាអាវុធ ព័ត៌មានឱសថ ប្រភពលេខកូដផ្នែកទន់ និងទិន្នន័យបុគ្គលពីមនុស្សដែលគោលដៅដែលចង់បានផងដែរ។ មជ្ឈដ្ឋាន  មន្ត្រីអាមេរិក ក៏បានចោទប្រកាន់អ្នកទាំងពីរនេះជាអ្នកម៉ៅការអោយរដ្ឋាភិបាលចិន ជាជាងអ្នកជំនាញខាងចារកម្ម។ ទន្ទឹមនឹងនេះ ស្ថានទូតចិនពុំទាន់មានការឆ្លើយតបណាមួយចំពោះការចោទប្រកាន់ទាំងនេះទេ៕

ប្រតិកម្មទៅវិញ