ក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ DOC បានកំណត់អត្រាពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃសម្រាប់ក្រុមហ៊ុនភាគហ៊ុន Vinh Hoan និងក្រុមហ៊ុនភាគហ៊ុន Nam Viet ក្នុងដំណាក់កាលត្រួតពិនិត្យលើកនេះ គឺ ០ ដុល្លារ / គីឡូក្រាម។ ចំពោះបណ្ដាក្រុមហ៊ុនផលិត និងនាំចេញត្រីត្រានិងត្រីប្រាផ្សេងៗទៀតរបស់វៀតណាម គឺ អត្រាពន្ធប្រឆាំងការលក់បង្ខូចតម្លៃនៅតែមិនផ្លាស់ប្តូរ ពោគឺ ២,៣៩ ដុល្លារ / គីឡូក្រាម។ ជាទូទៅ នេះគឺជាលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មផលិត និងនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។
បច្ចុប្បន្ននេះ DOC កំពុងធ្វើការត្រួតពិនិត្យរដ្ឋបាលពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើកទី ១៧ (POR ១៧) ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធនានា របស់ភាគីវៀតណាមនិងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ សំដៅធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមក្នុងករណីនេះផងដែរ៕