សហរដ្ឋអាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ អំពាវនាវឱ្យមានការអត់ធ្មត់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

Chia sẻ
(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២១ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមេដឹកនាំសហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសុវត្ថិភាពសម្រាប់មូលដ្ឋាននុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពយោធានៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
សហរដ្ឋអាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ អំពាវនាវឱ្យមានការអត់ធ្មត់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន។ រូបថត៖ Reuters

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអង់គ្លេស និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្រៅពីខ្លឹមសារដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់រោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែននោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក៏បានអំពាវនាវឲ្យអ្នកឃ្លាំមើលឯករាជ្យមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្វើដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប។ រោងចក្រនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីតាំងពីខែមីនាឆ្នាំ២០២២។ នាប៉ុន្មានថ្ងៃថ្មីៗនេះ តំបន់នៅជុំវិញរងចក្រទទួលរងការវាយប្រហារយោធាជាច្រើនលើក។ បច្ចុប្បន្ននេះ រុស្ស៊ី និងអ៊ុយក្រែនកំពុងចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ផ្លោងលើរោងចក្រ Zaporizhzhia៕

 

ប្រតិកម្មទៅវិញ