សហភាពអឺរ៉ុបជំរុញការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុសបំលែងទម្រង់ថ្មី SARS-CoV-2

Chia sẻ
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថាវីរុស SARS-CoV-2 បំលែងទម្រង់ថ្មី កំពុងបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃការកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ហេតុដូច្នេះ ចាំបាច់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលនៃប្រភេទវីរុសបំលែងទម្រង់ថ្មីនេះ។
សហភាពអឺរ៉ុបជំរុញការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុសបំលែងទម្រង់ថ្មី SARS-CoV-2 - ảnh 1ប្រធានសហភាពអ៊ឺរ៉ុប (EC) លោកស្រី Ursula Von der Leyen (កណ្តាល) ; សមាជិកសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសុខភាព លោកស្រី Stella Kyriakides (ខាងឆ្វេង) និងសមាជិកសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការទីផ្សារផ្ទៃក្នុង លោក Thierry Breton នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាជាមួយតំណាងក្រុមហ៊ុនឱសថធំៗនៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក (រូបថត៖ THX / TTXVN)

មន្ត្រីសុខាភិបាលជួរមុខនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ៣១ខែមករា បានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូជាមួយក្រុមហ៊ុនឱសថធំៗអំពីការអភិវឌ្ឍន៍និងការផ្សំវ៉ាក់សាំងពិសេសយ៉ាងឆាប់រហ័ស ដើម្បីបង្ការនិងទប់ស្កាត់វីរុស SARS CoV-2 បំលែងទម្រង់ថ្មីដែលបណ្តាលឲ្យការឆ្លងរាលដាលជំងឺកូវីដ១៩។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថាវីរុស SARS-CoV-2 បំលែងទម្រង់ថ្មី កំពុងបង្កើនការព្រួយបារម្ភអំពី ហានិ ភ័យនៃការកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ហេតុដូច្នេះ ចាំបាច់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងការឆ្លងរាលដាលនៃប្រភេទវីរុសបំលែងទម្រង់ថ្មីនេះ។

ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីតម្រូវការអភិវឌ្ឍន៍ ការផលិតនិងការអនុម័តយ៉ាងឆាប់រហ័សទៅលើប្រភេទវ៉ាក់សាំងបង្ការនឹងការបំលែងទម្រង់ថ្មីនៃវីរុស SARS-CoV-2 នៅសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ