ប្រធានាធិបតីអេហ្ស៊ីប លោក Abdul Fattah al-Sisi |
AL ក៏បានសន្យាផ្តល់ជំនួយទឹកប្រាក់ចំនួន ១០០ ដុល្លារអាមេរិកក្នុងមួយខែដល់អាជ្ញាធរប៉ាឡេស្ទីន (PA) សំដៅបំពេញនឹងចំនួនថវិកាដែលអ៊ីស្រាអែលបានរក្សាទុកដើម្បីទូទាត់ឱ្យក្រុមគ្រួសារអ្នកទោសប៉ាឡេស្ទីន។ ថ្លែងមតិបន្ទាប់ពីជំនួបប្រជុំនៅទីស្នាក់ការ AL ប្រចាំនៅរដ្ឋធានី Cairo ប្រទេសអេហ្ស៊ីបបណ្តារដ្ឋមន្រ្តី AL បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអារ៉ាប់មិនអាចទទួលនូវផែនការឬកិច្ចព្រមព្រៀងណាមួយដែលមិនអនុលោមតាមដំណោះស្រាយអន្ដរជាតិដែលពាក់ព័ន្ធឡើយ។ ប្រសិនបើសិទិ្ធស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនមិនត្រូវបានឆ្លើយតបនោះ កិច្ចព្រមព្រៀងដូច្នេះនឹងមិនអាចនាំមកនូវសុខសន្តិភាពយូរអង្វែងនិងទូលំទូលាយនៅតំបន់មជ្ឈឹមបូព៌ានោះឡើយ៕