តាមផែនការ MMVN នឹងនាំចេញការបញ្ជាទិញដើមដំបូងទៅកាន់សឹង្ហបុរីនា ខែកញ្ញានេះ ដែលរួមមាន៖ ម្ទេសកណ្តឹង ដំឡូងជ្វា និងក្រូចឆ្មាគ្មានគ្រាប់ពូជ ជា ដើម ដោយបរិមាណសរុបចំនួន ២០តោន។
លោក Phidsanu Pongwatana អគ្គនាយកប្រតិបតិ្តក្រុមហ៊ុន MMVN បាន អោយដឹងថា ការដែល MMVN ធ្វើជាស្ពានតភ្ជាប់ដើម្បីនាំកសិផលវៀតណាម ចេញទៅកាន់សឹង្ហបុរីនោះ គឺសំដៅជួយឧបត្ថម្ភដើម្បីអោយមានមុខទំនិញច្រើន ថែមទៀតបានជ្រៀតចូលទីផ្សារនាំចូលមួយដែលមានសក្ដានុភាពដ៏ធំធេងប៉ុន្តែក៏តឹងរឹងនៅតំបន់អាស៊ីអាគ្នេយ៍។ MMVN បានរៀបចំផែនការដល់ដំណាច់ឆ្នាំ ២០១៩នឹងនាំចេញកសិផលចំនួន១០០តោនទៅកាន់ទីផ្សារសឹង្ហបុរី។
មុននោះ MMVN ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជា មួយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមស្ដីពីការជំរុញខ្លាំងនូវការប្រើប្រាស់ទំនិញវៀតណាមក្នុងប្រព័ន្ធចែកចាយរបស់ MMVN នៅវៀតណាម ហើយជួយ ឧបត្ថម្ភដល់ការនាំចេញទំនិញវៀតណាមទៅទីផ្សារបរទេសផងដែរ៕