សហគ្រាសអឺរ៉ុបនិងរដ្ឋាភិបាលវៀតណាមរួមដៃគ្នាកែទម្រង់បែបបទរដ្ឋបាល

Chia sẻ
(VOVWORLD) - ក្រោមប្រធានបទ “ការកែទម្រង់បែប បទរដ្ឋបាល៖ កូនសោរគន្លឹះដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA ប្រកប ដោយជោគជ័យ” សន្និសីទនេះ បានពិភាក្សាអំពីផែនការកែទម្រង់បែបបទ រដ្ឋបាលនៅមុនពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១ សីហា ខាងមុខនេះ។
សហគ្រាសអឺរ៉ុបនិងរដ្ឋាភិបាលវៀតណាមរួមដៃគ្នាកែទម្រង់បែបបទរដ្ឋបាល - ảnh 1លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្លែងនៅសន្និសីទ។ (រូបថត៖ VOV5)

នាព្រឹកថ្ងៃទី៣០ មិថុនា សន្និសីទសន្ទនាជាមួយបណ្ដាសហគ្រាសអឺរ៉ុប នៅវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល និងលោក Nicolas Audier ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅវៀតណាម (EuroCham)។ ក្រោមប្រធានបទ “ការកែទម្រង់បែប បទរដ្ឋបាល៖ កូនសោរគន្លឹះដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA ប្រកប ដោយជោគជ័យ” សន្និសីទនេះ បានពិភាក្សាអំពីផែនការកែទម្រង់បែបបទ រដ្ឋបាលនៅមុនពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១ សីហា ខាងមុខនេះ។

ថ្លែងមតិនៅសន្និសីទ លោកប្រធាន EuroCham Nicolas Audier បាន លើកត្រដែតនូវសក្ដានុពលសេដ្ឋកិច្ចរបស់វៀតណាមយ៉ាងដូច្នេះថា៖

“វៀតណាមកំពុងមានឱកាសមាសដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ក៏ដូចជាទាក់ទាញទុន FDI ពីបណ្ដាសហគ្រាសអឺរ៉ុបដែល កំពុងស្វែងរកទីផ្សារដែលមានលក្ខណៈបើកចំហ ប្រកួតប្រជែងនិងស្និទ្ធ ស្នាលជាមួយសហគ្រាស”។

សម្ដែងក្ដីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាអនាគត លោករដ្ឋមន្រ្តី Mai Tien Dung បានឲ្យដឹងថា៖

“ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំក្រោយរយៈពេល៣០ឆ្នាំបង្កើត ទំនាក់ទំនងការទូតមក ការដាក់ឲ្យដំណើរការកិច្ចព្រមព្រៀង EVFTA និង EVIPA នឹងបង្កើតឡើងក្របខ័ណ្ឌប្រកបដោយស្ថិរភាព យូរអង្វែង ក្នុងគោល ដៅពង្រីកជាអតិបរមានូវសក្ដានុពលសហប្រតិបត្តិការទ្វេភាគី នាំទំនាក់ ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគមានការអភិវឌ្ឍដោយសក្តិសមនឹង ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU”៕

ប្រតិកម្មទៅវិញ