សហគ្រាសវៀតណាមនិងអាហ្សង់ទីនផ្លាស់ប្តូរអំពីប្រៀបខ្លាំងខាងកសិកម្ម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធី «តភ្ជាប់ សហគ្រាសវៀតណាម-អាហ្សង់ទីន»។ 
សហគ្រាសវៀតណាមនិងអាហ្សង់ទីនផ្លាស់ប្តូរអំពីប្រៀបខ្លាំងខាងកសិកម្ម  - ảnh 1 សហគ្រាសវៀតណាមនិងអាហ្សង់ទីនផ្លាស់ប្តូរអំពីប្រៀបខ្លាំងខាងកសិកម្ម 

(VOVworld) – នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធី «តភ្ជាប់ សហគ្រាសវៀតណាម-អាហ្សង់ទីន»។ នៅកម្មវិធីនេះ បណ្ដាសហគ្រាសទ្វេភាគីបានផ្លាស់ប្តូរ ផ្ទាល់ព័ត៌មាន នាំចេញសំណូមពរសហប្រតិបត្តិការនិងឆ្ពោះទៅការចុះហត្ថលេខាលើ កិច្ចសន្យាជាក់ស្តែង។ នាយករងមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ លោក  Ho Xuan Lam បានឲ្យដឹងថា៖

   «យើងខ្ញុំជានិច្ចកាលស្វែងរកស្រាវជ្រាវទីផ្សារដើម្បីបើកទូលាយទិសនាំចេញសំរាប់ សហគ្រាសវៀតណាមហើយសម្បូរភាវូបនីយកម្មទីផ្សារនាំចេញ។ អាហ្សង់ទីនក៏ជាទីផ្សារ សំខាន់សំរាប់កសិផលវៀតណាម។ នាបច្ចុប្បន្ន អាហ្សង់ទីនយកចិត្តទុកដាក់ដល់មុខទំនិញ ដូចជាកាហ្វេ តែ ម្រេច និងស្វាយច័ន្ទីរបស់វៀតណាម៕»

ប្រតិកម្មទៅវិញ