ស៊ីហ្គេម​៣២៖ វៀតណាមនាំមុខ​គេ ​ដោយសម្រេចបានមេដាយមាស ១០៧ គ្រឿង

Chia sẻ
(VOVWORLD) - ប្រតិភូកីឡាវៀតណាមទំនងជាមានឱកាសសម្រេចបានមេដាយមាសចំនួន ១២០គ្រឿង ដូចនឹងគោលដៅដែលបានដាក់ចេញដែរ។
ស៊ីហ្គេម​៣២៖ វៀតណាមនាំមុខ​គេ ​ដោយសម្រេចបានមេដាយមាស ១០៧ គ្រឿង - ảnh 1Dinh Anh Hoang និង Tran Mai Ngoc នាំមកជូនប្រតិភូកីឡាវៀតណាមនូវមេដាយមាសដំបូងគេ ក្នុងប្រភេទកីឡា វាយកូនឃ្លីលើតុ នៅស៊ីហ្គេម៣២  (រូបថត៖ VOV)

គិតត្រឹមម៉ោង ២១ ថ្ងៃទី ១៤ ខែឧសភា ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលបានប្រារព្ធឡើងនៅកម្ពុជា ប្រតិភូកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ២០ គ្រឿងបន្ថែមទៀត ដោយបង្កើនចំនួនមេដាយមាសសរុបឡើងដល់ ១០៧ គ្រឿង បន្តរក្សាចំណាត់ថ្នាក់លេខ ១ លើតារាងសមិទ្ធិផល។ ក្រុមកីឡាថៃឈរលំដាប់លេខ ២ ដោយមេដាយមាស ៩១ គ្រឿង ។

ជាក់ស្តែង ប្រតិភូកីឡាវៀតណាមទំនងសម្រេចបានមេដាយមាសចំនួន ១២០ គ្រឿង ដូចនឹងគោលដៅដែលបានដាក់ចេញដែរ៕


ប្រតិកម្មទៅវិញ