សហគមន៍អាស៊ាន៖បើកសប្ដាហ៍វប្បធម៌រំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាអាស៊ាននៅម៉ិចស៊ីកូ-វៀតណាមលើកកំពស់តួនាទីសបស់សហគមន៍ |
នាថ្ងៃទី១២កញ្ញា រដ្ឋសភារុស្ស៊ីបានរួមសហការជាមួយស្ថានទូតនៃប្រទេសអាស៊ាននានា ប្រចាំនៅម៉ិចស៊ីកូ (រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃនិងវៀតណាម)បានបើកសប្ដាហ៍វប្បធម៌ រំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតអាស៊ាន និងសិក្ខាសាលា ស្ដីអំពីអាស៊ាន។ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីសមាជិកសភាជាច្រើន ប្រធានក្រុមសមាជិកសភាមិត្តភាពជាមួយអាស៊ាន និស្សិត១០០នាក់ តំណាងអោយបណ្ដាមហាវិទ្យាល័យនានារបស់ម៉ិចស៊ីកូ និងកម្មាភិបាលការទូតនៃបណ្ដាប្រទេសអាស៊ាន។
នៅសិក្ខាសាលាស្អីអំពីអាស៊ាន ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន បានអធិប្បាយអំពីប្រវត្តិសាស្ត្រ ដំណើការកសាងសហព័ន្ធ អំពីសហគម៍អាស៊ានសហគមន៍សេដ្ឋកិច្ចអាស៊ាន ការតភ្ជាប់ក្នុងអាស៊ាន និងតម្រង់ទិសអភិវឌ្ឍន៍សំរាប់អាស៊ានផងដែរ៕