|
សហគមន៍អាស៊ាននិងការត្រៀមរៀបចំរបស់យុវជន |
(VOV)_នាថ្ងៃទី២៤ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា៖ សហ
គមន៍អាស៊ាន និងការត្រៀមរៀបចំរបស់យុវជន ដើម្បីបង្កើនការយល់ដឹងសំរាប់សមា
ជិកសម្ព័ន្ធសមាគមយុវជន ជាមួយសហគមន៍អាស៊ាន នាំចេញសំណូមពរនានាដើម្បី
សមាជិកនិមួយៗ ត្រៀមខ្លួនប្រកបដោយល្អប្រសើរថែមទៀត ចំពោះការធ្វើសមាហរណ
កម្មសហគមន៍អាស៊ាន។ អង្គសន្និសិទសុទ្ធតែបានអះអាងថា៖ ចូលរួមសហគមន៍អា
ស៊ាន យើងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា៖ ឱកាសបណ្ដុះបណ្ដាល លើកកំ
ពស់សមត្ថភាព ផ្សព្វផ្សាយទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រឹងទំនុកទុកចិត្ត។យុវ
ជនវៀតណាមនឹងជាបណ្ដាឯកអគ្គរដ្ឋទូតអំពីវប្បធម៌ សង្គម រួមគ្នាសន្យាធានាគុណ
ភាពជីវភាពរស់នៅ បង្កើនផលប្រយោជន៍សំរាប់ប្រជាជន តាមរយៈសកម្មភាពសហ
ប្រតិបត្តិការនានា៕