សហគមន៍អន្តរជាតិអំពាវនាវ ឲ្យជំរុញដំណើរការសន្តិភាពនៅ​មជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទតាមអ៊ីនធឺរណេតដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំឡើង នាថ្ងៃទី១៩ ខែធ្នូ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិស្តីពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា លោក Tor Wennesland  បានសង្កត់ធ្ងន់លើភាពចាំបាច់នៃដំណើរការនយោបាយមួយដើម្បីដោះស្រាយបញ្ហាស្នូលនៅក្នុងតំបន់នេះ។ 

លោក Wennesland បានអំពាវនាវឲ្យបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិមានជំហានជាក់ស្ដែងដោយផ្លាស់ប្ដូរស្ថានភាពនៅមូលដ្ឋាន ទន្ទឹមនឹងនោះធានាថាការបោះជំហានទាំងនេះត្រូវបានរក្សា ក្នុងក្របខ័ណ្ឌនយោបាយមួយ ដើម្បីជំរុញឲ្យភាគីពាក់ព័ន្ធឆ្ពោះទៅការបង្កើត រដ្ឋពីរ។ លោក Wennesland ក៏បានឲ្យដឹងថា អង្គការសហប្រជាជាតិនឹងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ យ៉ាងសកម្មក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងប្តេជ្ញាគាំទ្រជន ប៉ាឡេស្ទីននិងអ៊ីស្រាអែលដោះស្រាយជម្លោះ បញ្ឈប់ការទន្ទ្រានកាន់កាប់។

នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ៍ថា នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Shtayyeh បានអំពាវនាវឱ្យអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិប្រចាំនៅប៉ាឡេស្ទីនដាក់ពង្រាយការល្បាត ក្នុងបរិបទដែលអំពើហឹង្សាកាន់តែកើនឡើង។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជនជាតិប៉ាឡេស្ទីន ២ នាក់ត្រូវបានសម្លាប់ដោយជនជាតិជ្វីហ្វម្នាក់ នៅក្នុងករណីបំបុករថយន្តមួយ កាលពីថ្ងៃទី ១៧ ខែធ្នូនៅទីក្រុង Nablus តំបន់ភាគខាងលិច៕

 

ប្រតិកម្មទៅវិញ