សហគមន៍អន្តរជាតិផ្ញើរសាររំលែកទុក្ខក្រោយពីករណីបាញ់រះនៅ Las Vegas

Chia sẻ
(VOVWORLD) - នាថ្ងៃទី២ តុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្ញើរ សាររំលែកទុក្ខចំពោះសមភាគីអាមេរិកលោក Donald Trump ក្រោយពីមុខសញ្ញា មួយនាក់បានបាញ់រះទៅលើហ្វូងមនុស្សនៅពិធីបុណ្យតន្ត្រីនៅ Las Vegas រដ្ឋ Nevada។
សហគមន៍អន្តរជាតិផ្ញើរសាររំលែកទុក្ខក្រោយពីករណីបាញ់រះនៅ Las Vegas - ảnh 1 បញ្ជូនជនរងរបួសមួយនាក់ក្នុងការបាញ់រះ (រូបថត៖ AFP/TTXVN)

ក្នុងលិខិតនេះ លោក Putin សង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មសម្លាប់ជនស៊ីវិល ស្រឡាញ់សន្តិភាពរាប់សិបនាក់នេះបង្កឡើងការចងកំហឹងដោយសារភាពឃោរឃៅរបស់ពួកគេ។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ក៏បានផ្ញើរ សាររំលែកទុក្ខចំពោះប្រធានាធិបតីលោក Donald Trump។ លោកស្រី May ហៅនេះជាការវាយប្រហារដ៏ឆ្កួតនិងកំសាក៕

ប្រតិកម្មទៅវិញ