|
សហគមន៍អន្តរជាតិថ្កោលទោស IS វាយប្រហារដោយគ្រាប់បែកនៅ Yemen |
(VOV)_នាថ្ងៃទី២០ មិនា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban
Ki Moon បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះបណ្ដាការវាយប្រហារដោយគ្រាប់
បែកអត្តឃាត នៅ Yemen ហើយចាត់ទុកនេះគឺជាអំពើភេរវកម្ម។ ការវាយប្រហារ
ដោយគ្រាប់បែកអត្តឃាតចំនួនពីរនេះ បានកើតមានឡើងនាថ្ងៃទី២០ មិនា បណ្ដាល
អោយមនុស្សជាង១៤០នាក់ត្រូវស្លាប់។ នាពេលនោះដែរ សេតវិមាន និងក្រសួង
ការបរទេសបារាំងក៏បានថ្កោលទោសការវាយប្រហារទាំងនេះយ៉ាងខ្លាំងក្លាដែរ៕