|
សហគមន៍អន្តរជាតិចាប់ផ្តើមការចរចារស្តីពីស៊ីរីឡើងវិញ (VNA) |
(VOVworld) – បណ្ដាមហាអំណាចបន្តជំរុញការខំប្រឹងប្រែងការទូតតាមរយៈ
កិច្ចប្រជុំចំនួន ២ ដឹកនាំ ដោយអាមេរិកនិងរុស្ស៊ីដែលគ្រោងនឹងប្រព្រឹត្តទៅ
នាចុងសាប្តាហ៍នេះនៅអឺរ៉ុបសំដៅស្វែងរកបទឈប់បាញ់មួយនៅប្រទេសស៊ីរី។
នាថ្ងៃទី ១២ តុលា រុស្ស៊ីនិងអាមេរិកបានប្រកាសថា៖ កិច្ចប្រជុំទាំងពីរពោល
ខាងលើ នឹងត្រូវបានរៀបចំឡើងនៅទីក្រុង Lausannae (ស្វីស) នាថ្ងៃទី ១៥
តុលា ខាងមុខនិងកិច្ចប្រជុំមួយទៀតនឹងប្រព្រឹត្តទៅនៅក្រុងឡុង (អង់គ្លេស)
នាថ្ងៃទី ១៦ តុលា។ តាមគំរោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry និងសមភាគីរុស្ស៊ី លោក Sergei Lavrov រួមជាមួយសមភាគីទួរគីនិង
បណ្ដាប្រទេសឈូងសមុទ្រពែក្យនឹងចូលរួមកិច្ចប្រជុំនៅស្វីស។ រុស្ស៊ីបានចាត់
ទុកថា៖ទួរគី អារ៉ាប់ប៊ីសាអ៊ូឌីតនិង Qatar គឺជាប្រទេសគប្បីចូលរួមកិច្ចប្រជុំ
លើកនេះ។ ប៉ុន្តែទាំងរុស្ស៊ីនិងអាមេរិកសុទ្ធតែមិនបានបញ្ជាក់ថាអ៊ីរ៉ង់ក៏នឹង
ទទួលបានសេចក្តីអញ្ជើញ នេះឡើយ៕