សហគមន៍អន្តរជាតិខំប្រឹងប្រែងសម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង

Chia sẻ

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប្រធានាធិបតីស៊ូដងខាង
ត្បូង លោក Salva Kiir បានអំពាវនាវភាគីទាក់ទិននានា
នៅប្រទេសនេះបញ្ឈប់ការប៉ះទង្កិចដែលអាចបង្កជា
សង្គ្រាមស៊ីវិល។

សហគមន៍អន្តរជាតិខំប្រឹងប្រែងសម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង - ảnh 1
សហគមន៍អន្តរជាតិបានខំប្រឹងប្រែងជួយឧបត្ថម្ភ សម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប្រធានាធិបតីស៊ូដងខាងត្បូង លោក Salva Kiir បានអំពាវនាវភាគីទាក់ទិននានានៅប្រទេសនេះបញ្ឈប់ការប៉ះទង្កិចដែល
អាចបង្កជាសង្គ្រាមស៊ីវិល។ លោក Salva Kiir បានបញ្ជាក់ថា៖​ ស្ថានភាពជន
ស៊ីរិល ត្រូវសំលាប់និងជំលោះរវាងបណ្ដាកុលសម្ព័ន្ធគឺមិនអាចទទួលយក
បានទេ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតសហគមន៍អន្តរជាតិបានខំប្រឹង
ប្រែងជួយឧបត្ថម្ភសម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង។ អគ្គ
លេខាធិការ អ.ស.ប. លោក Ban Ki-Moon បានផ្ញើសារមួយដល់ប្រជាជន
ស៊ូដងត្បូងដែលអំពាវនាវថ្នាក់ដឹកនាំគ្រប់រូបនៃប្រទេសនេះដោះស្រាយ
ជំលោះដោយសន្តិវិធីសំដៅបញ្ឈប់ស្ថានភាពអំពើហឹង្សា។ គណៈកម្មាធិការ
អឺរ៉ុបបានឲ្យដឹងថា៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ
និងកិច្ចការបរទេសរបស់សហភពអឺរ៉ុប  (EU) លោកស្រី Catherine Aston បាន
ចាត់បេសកជន លោក Alex Rondos ទៅកាន់ស៊ូដងខាង ត្បូងដើម្បីជួយប្រទេស
នេះស្វែងរកវិធានការនយោបាយមួយសំរាប់ដោះស្រាយលើស្ថានភាពជំលោះ
ជាតិសាស្ត្របង្ហូឈាមនៅទីនេះ។គណៈកម្មាធិការសន្តិភាពរបស់សម្ព័ន្ធទ្វីប
អាហ្វ្រិក (AU) ក៏បានអំពាវនាវឲ្យភាគីប្រឆាំងនៅស៊ូដងខាងត្បូងធ្វើសកម្មភាព
ជាមួយស្មារតីស្នេហារជាតិនិងឈរលើទស្សនៈដើម្បីផលប្រយោជន៍ជាតិ៕

ប្រតិកម្មទៅវិញ