|
សហគមន៍ជនឥស្លាមនៅអ៊ីតាលីធ្វើបាតុកម្មប្រឆាំងភេរវកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ វិច្ឆិកា សហគមន៍ជនឥស្លាមនៅអ៊ីតាលីបានដំណើរ
ការដង្ហែក្បួនប្រឆាំងលិទ្ធិភេរវកម្មក្នុងទូទាំងប្រទេសនេះ។ សកម្មភាពពោលខាង
លើសម្តែងការខឹងសម្បារចំពោះការវាយប្រហារភេរវកម្មដែលអង្គការដ្ឋឥស្លាម
ស្វ័យប្រកាស (IS) បានបណ្តាលឡើងទៅលើទីក្រុងប៉ារីសរបស់បារាំង ព្រមទាំង
សម្តែងនូវចំណងសាមគ្គីជាមួយប្រជាពលរដ្ឋបារាំងផងដែរ។ ការធ្វើបាតុកម្មនា
នា ត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈការព្រួយបារម្មណ៍អំពីការវាយប្រហារ
ភេរវកម្មតម្រង់ទៅលើអ៊ីតាលីកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គោលដៅ
នៃសកម្មភាពរបស់សហគមន៍ជនឥស្លាមនៅអ៊ីតាលីមិនត្រឹមតែប្រឆាំងអំពើ
ឃរឃៅរបស់ពួកឥស្លាមជ្រុលនិយមប៉ុណ្ណោះទេថែមទាំងផ្ញើរសារអំពីសុឆ័ន្ទៈ
សំរាប់ប្រជាពលរដ្ឋអ៊ីតាលីក្នុងការប្រយុទ្ធនឹងលិទ្ធិភេរវកម្មទៀតផង។ ជនអ៊ីតាលី
ជាច្រើននាក់ក៏បានចូលរួមការធ្វើបាតុលម្មនេះផងដែរដែលសម្តែងសាមគ្គីភាព
ជាមួយសហគមន៍ជន ឥស្លាមនៅប្រទេសនេះ៕