អត្តពលិក ៤ នាក់ឈ្នះមេដាយមាសស៊ីហ្គេមលើកទី ៣២ លើវិញ្ញាសាហែលទឹកសេរី ៤x២០០ម៉ែត្រ ផ្នែកបុរស (ប្រភព៖ VNN) |
នៅចុងបញ្ចប់នៃថ្ងៃប្រកួតនាថ្ងៃទី ៧ ឧសភា ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (SEA Games ៣២) ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ៩គ្រឿងបន្ថែមទៀត។
ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះ វិញ្ញាសារនារី ៣x៣ ក្រុមជម្រើសវៀតណាមបានយកឈ្នះហ្វីលីពីន ដោយដណ្តើមបានមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម បញ្ចប់ ការកាន់កាប់អូសបន្លាយរបស់ហ្វីលីពីន និងថៃ។ កីឡាករហែលទឹក Pham Thanh Bao បានបន្តបំបែកកំណត់ត្រាស៊ីហ្គេមដូចជាកំណត់ត្រារបស់ខ្លួន ដោយប្រើថិរវេលា ១ នាទី ០០ វិនាទី ៩៧ ក្នុងវិញ្ញាសា ១០០ ម៉ែត្រ ផ្នែកបុរស។ វិញ្ញាសាហែលទឹក ៤x២០០ម៉ែត្រ ផ្នែកបុរស និងអ្នកប្រដាល់ Jujitsu Dao Hong Son ក៏បានការពារមេដាយមាសដែលឈ្នះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានយ៉ាងល្អផងដែរ។
គិតត្រឹមម៉ោង២១និង៣០នាទីយប់ថ្ងៃទី៧ ឧសភា វៀតណាមឈរនៅលេខរៀងទី៤ ដោយដណ្តើមបានមេដាយមាស ១៥ គ្រឿង។ ប្រទេសម្ចាស់ផ្ទះកម្ពុជានាំមុខដោយមានមេដាយមាសចំនួន ២៩ គ្រឿង បន្ទាប់មកប្រទេសថៃ (មេដាយមាសចំនួន ១៦គ្រឿង) និង ឥណ្ឌូនេស៊ី (មេដាយមាសចំនួន ១៦គ្រឿង)៕