សារអបអរសាទររបស់បណ្តាប្រទេសដែលផ្ញើជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម

Chia sẻ

(VOVWORLD) -  ក្នុងឱកាសដែលលោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះមហាក្សត្រប៊ែលហ្សិក Philippe de Belgique; ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានផ្ញើសារអបអរសាទរ។ 

ក្នុងឱកាសលោក Pham Minh Chinh ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutteបានផ្ញើសារអបអរសាទរ។

ក្នុងឱកាសដែលលោក Vuong Dinh Hue ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានឌូម៉ាជាតិសហព័ន្ធរុស្ស៊ី Vyacheslav Volodin និងប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថានលោក Maulen Ashimbayev បានផ្ញើសារអបអរសាទរផងដែរ។ នៅក្នុងសារអបអរសាទរ ប្រធានឌូម៉ាជាតិ សហព័ន្ធរុស្ស៊ីលោក Vyacheslav Volodin បានសង្កត់ធ្ងន់ថា៖ កិច្ចពិភាក្សារវាងប្រតិភូរដ្ឋសភានៃប្រទេសរុស្ស៊ីនិងវៀតណាមគឺជាកត្តាសំខាន់មួយសម្រាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ