សាររបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃអាណត្តិ

Chia sẻ
(VOVWORLD) - ក្នុងសារផ្ញើសារតាមរយៈកម្មវិធី Telegram លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា “ថ្ងៃនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញពីតំណែង បង្កើតឱកាសឲ្យអ្នកបន្តវេនដឹកនាំប្រទេសជាតិ”។
សាររបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃអាណត្តិ - ảnh 1សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមួយនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN)

ម្សិលមិញនេះ (ថ្ងៃទី ៧ សីហា)  បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា បានប្រកាសព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិថ្មី (២០២៣-២០២៨) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច បានផ្ញើសារអំពីរយៈពេល ១៥ថ្ងៃកាន់អំណាចចុងក្រោយនៃអាណត្តិរបស់លោក បន្ទាប់ពីជិតបួនទសវត្សរ៍នៅក្នុងមុខតំណែងនេះ។ ក្នុងសារផ្ញើសារតាមរយៈកម្មវិធី Telegram លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា “ថ្ងៃនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញពីតំណែង បង្កើតឱកាសឲ្យអ្នកបន្តវេនដឹកនាំប្រទេសជាតិ”។

ថ្នាក់ដឹកនាំរូបនេះបានមានប្រសាសន៍ថា បើនិយាយពីពេលវេលា លោកជានាយករដ្ឋមន្ត្រីក្មេងបំផុត (អាយុ ៣២ ឆ្នាំ) និងយូរជាងគេលើពិភពលោក។ បើរាប់ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៨៥ ជាពេលដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជានាយករដ្ឋមន្ត្រីជាផ្លូវការ រហូតដល់ថ្ងៃទី ២២ ខែសីហា នៅពេលដែលលោកចាកចេញពីតំណែង លោកបានធ្វើជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំ ៧ ខែ ៨ ថ្ងៃ។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះ និងជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល។ ក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី លោកនឹងបន្តដឹកនាំប្រទេសក្នុងមុខតំណែងផ្សេងៗដូចជា ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិ ឧត្តមប្រឹក្សាព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាកម្ពុជា៕

ប្រតិកម្មទៅវិញ