ស៊ីរីរំដោះបានភូមិស្រុកជាច្រើនកន្លែង

Chia sẻ
(VOVworld)-នាថ្ងៃទី១១មករា ប្រធាននាយកដ្ឋាន
ប្រយុទ្ធ​នៃអគ្គសេនាធិការដ្ឋានយោធារុស្ស៊ី

(VOVworld)-នាថ្ងៃទី១១មករា ប្រធាននាយកដ្ឋានប្រយុទ្ធ​នៃអគ្គសេនាធិការដ្ឋាន
យោធារុស្ស៊ី ឧត្តមសេនីយ៍ទោ Sergey Rudskoy បានឲ្យដឹងថា នារយៈពេលកន្លះ
ខែ កន្លងទៅ ដោយមានការជួយឧបត្ថម្ភពីកងទ័ពរុស្ស៊ី កងកម្លាំងស៊ីរីរំដោះបាន ទីប្រជុំជនចំនួន៥៣កន្លែង។ លោករូបនេះក៏បានលើកច្បាស់ថា កងទ័ពស៊ីរីបាន រំដោះចំណុចសំខាន់មួយចំនួននៅខេត្ត Latakia និងដណ្តើមបានទីប្រជុំជនចំនួន ៦កន្លែងជាមូលដ្ឋានយុទ្ធសាស្ត្រសំខាន់ផងដែរ។ លោក Rudskoy បានឲ្យដឹងថា
សព្វថ្ងៃ កងទ័ពរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad កំពុងវាយប្រហា តាមទិសខាងជើងនិងខាងកើត។ ហើយក្នុងប៉ុន្មានថ្ងៃកន្លងទៅ កងទ័ពស៊ីរី បានពង្រីកបានតំបន់សន្តិសុខជុំវិញព្រលានយន្តហោះ Kveyris និង Aleppo។​
នៅភាគ នីរតីវិញ កងទ័ពស៊ីរីបានបញ្តេញភេរវករចេញពីទីប្រជុំជន Abu Rvel
និង Khabar៕

 

ប្រតិកម្មទៅវិញ