ចាប់​ផ្តើម​ខែកម្មករឆ្នាំ ២០២៤ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ មេសា នៅទីក្រុងហូជីមិញ សហភាពពលកម្មទីក្រុងហូជីមិញ បានបំផុសខែកម្មករលើកទី ១៦។ 

ចំណុចលេចធ្លោក្នុងខែកម្មករឆ្នាំនេះនៅទីក្រុងហូជីមិញ គឺសហភាពពលកម្មនឹងរៀបចំសន្និសីទសំណេះសំណាល  និងវេទិកាខែឧសភា ដើម្បីឲ្យពលករ និយោជិត និងកម្មករមានឱកាសបញ្ចេញមតិយោបល់លើបញ្ហានានា ដែលនឹងប្រព្រឹត្តទៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ នាពេលខាងមុខ (ថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា)។ លើសពីនេះទៅទៀត សហភាពពលកម្ម ក៏បន្តអនុវត្តកម្មវិធី “សុខុមាលភាពសម្រាប់សមាជិកសហជីពនិងកម្មករ” ដើម្បីថែរទាំជីវភាពរស់នៅ និងលើកដម្កើងកម្មករផងដែរ។

ចាប់​ផ្តើម​ខែកម្មករឆ្នាំ ២០២៤ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស - ảnh 1ពិធីបំផុសខែពលករ នៅទីក្រុង Hai Phong។  រូបថត៖  Minh Thu/TTXVN

នាព្រឹកថ្ងៃដដែល នៅទីក្រុង Hai Phong សហភាពពលកម្មទីក្រុង Hai Phong បានរៀបចំពិធីបំផុសខែកម្មករ ខែសកម្មភាពដើម្បីសុវត្ថិភាពនិងអនាម័យការងារ។ នៅទីក្រុង Song Cong (ខេត្ត Thai Nguyen) សហភាពពលកម្មខេត្ត Thai Nguyen បានរៀបចំពិធីបំផុសខែកម្មករ ដោយលើកតម្កើងកម្មករ និយោជិតឆ្នើមៗ ក្នុងឆ្នាំនេះ និងបើកសម្ពោធផ្ទះវប្បធម៌ពលកម្មខេត្ត Thai Nguyen៕

ប្រតិកម្មទៅវិញ