សហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សក្នុងនោះមានសេរីភាពជំនឿ សាសនា

Chia sẻ
(VOVWORLD) - តាមនោះ នៅសម័យសន្ទនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានបង្ហាញរបាយការណ៍ជាតិ ដែលបញ្ជាក់អំពីគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមលើកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្សជាមួយនឹងគោលការណ៍ ចាត់ទុកប្រជាជនជាមជ្ឈភាព ជាគោលដៅ និងកម្លាំងជំរុញនៃដំណើរការនវានុវត្តន៍ និងអភិវឌ្ឍន៍ជាតិ។ 
សហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សក្នុងនោះមានសេរីភាពជំនឿ សាសនា - ảnh 1សកម្មភាពរបស់អង្គការសាសនានៅវៀតណាមត្រូវបានធានាស្របតាមបទប្បញ្ញត្តិនៃច្បាប់ (រូបថត៖ VOV)

នារសៀលថ្ងៃទី ៩ ឧសភា ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានជម្រាបជូនសារព័ត៌មានជាតិ និងអន្តរជាតិអំពីសកម្មភាពរបស់គណៈប្រតិភូវៀតណាមក្នុងកិច្ចសន្ទនានៃសម័យប្រជុំស្តីពីរបាយការណ៍ជាតិរបស់វៀតណាមក្រោមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី IV នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី៧ ឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

តាមនោះ នៅសម័យសន្ទនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានបង្ហាញរបាយការណ៍ជាតិ ដែលបញ្ជាក់អំពីគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមលើកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្សជាមួយនឹងគោលការណ៍ ចាត់ទុកប្រជាជនជាមជ្ឈភាព ជាគោលដៅ និងកម្លាំងជំរុញនៃដំណើរការនវានុវត្តន៍ និងអភិវឌ្ឍន៍ជាតិ។

សហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សក្នុងនោះមានសេរីភាពជំនឿ សាសនា - ảnh 2អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី  Pham Thu Hang (រូបថត៖ Nguyen Hong/BNG)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “សម័យប្រជុំត្រួតពិនិត្យ UPR របស់វៀតណាមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រទេសចំនួន ១៣០ ដែលចូលរួមក្នុងកិច្ចសន្ទនានេះ។ បណ្តាប្រទេសនានាបានទទួលស្គាល់គោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស និងការពិតដែលថា វៀតណាមតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍របស់ UPR។ UPR បានទទួលយក និងស្វាគមន៍ចំពោះសមិទ្ធិផលរបស់វៀត ណាមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច រួមទាំងការធានានូវយុត្តិធម៌សង្គម និងការអនុវត្តវិធានការជំរុញការអនុវត្តសិទ្ធិមនុស្ស”។

នៅក្នុងសន្និសីទសារព័ត៌មាន អញ្ជើញធ្វើការអត្ថាធិប្បាយលើព័ត៌មានអំពីរបាយការណ៍សេរីភាពសាសនាឆ្នាំ ២០២៤ របស់គណៈកម្មការសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក  (USCIRF) ដោយចាត់ទុកថា វៀត ណាមគាបសង្កត់យ៉ាងធ្ងន់ធ្ងរទៅលើសាសនានោះ អ្នកនាំពាក្យ លោកស្រី Pham Thu Hang បានច្រានចោលនូវការវាយតម្លៃខ្វះសត្យានុម័ត និងមិនត្រឹមត្រូវនឹងស្ថានភាពជាក់ស្តែងនៅវៀតណាម ដែលលើកឡើងក្នុងរបាយការណ៍។

“វៀតណាមតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាជន និងសិទ្ធិកាន់សាសនា ឬមិនកាន់សាសនារបស់ប្រជាជន។ នៅប្រទេសវៀតណាម គ្មានអ្នកណាម្នាក់ត្រូវការរើសអើងដោយហេតុផលសាសនា ឬជំនឿទេ ហើយសកម្មភាពរបស់អង្គការសាសនាត្រូវបានធានាដោយ អនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់។ ប្រការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់ វៀតណាម ប្រព័ន្ធច្បាប់របស់វៀតណាម និងត្រូវបានគោរពក្នុងស្ថានភាពជាក់ស្តែង។ គោលនយោបាយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ក្នុងនោះមានសេរីភាពជំនឿសាសនា ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ និងវាយតម្លៃខ្ពស់ផងដែរ។ ទាំងនេះក៏ជាការវាយតម្លៃ និងមតិរបស់បណ្តាប្រទេសដែលចូលរួមក្នុងសម័យសន្ទនាស្តីពីរបាយការណ៍ជាតិរបស់វៀតណាមក្រោមយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកលរបស់ UPR”៕

ប្រតិកម្មទៅវិញ