សារព័ត៌មានអ៊ីតាលីទទួលស្គាល់បរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅវៀតណាម

Chia sẻ
(VOVworld) - កាសែតសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួរមុខ
របស់អ៊ីតាលី “ព្រះអាទិត្យ ២៤ម៉ោង” បានអះអាងថា វៀតណាមកំពុងក្លាយទៅជាទីកន្លែងពេញនិយម១
របស់វិនិយោគិនបរទេសជាច្រើន។
សារព័ត៌មានអ៊ីតាលីទទួលស្គាល់បរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅវៀតណាម - ảnh 1
រោងចក្រផលិតកម្មម៉ូតូ Vespa របស់ក្រុមហ៊ុន Piaggio វៀតណាម (រូបថត៖VNP)

(VOVworld) - ក្រោមចំណងជើង “បណ្ដាវិនិយោគិនបរទេសជ្រើសរើសវៀតណាម
ជាទីមកដល់” កាសែតសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួរមុខរបស់អ៊ីតាលី “ព្រះអាទិត្យ២៤
ម៉ោង” បានអះអាងថា វៀតណាមកំពុងក្លាយទៅជាទីកន្លែងពេញនិយម១របស់វិនិ
យោគិនបរទេសជាច្រើន។តាមអត្ថបទសរសេរនេះថា ក្នុងឆ្នាំ២០១៤ វៀតណាម
ទាក់ទាញបានប្រភពទុនវិនិយោគដោយផ្ទាល់ពីបរទេសចំនួន២៤ពាន់លានដុល្លា
អាមេរិក កើន៣១%បើប្រៀបនឹងឆ្នាំ២០១៣។កំណើនសេដ្ឋកិច្ច GDP របស់វៀត
ណាមមាន៦%ក្នុងឆ្នាំទៅមិញក៏ដូចជាចំណាយពលករទាប គឺជា កត្តាដែលជំរុញ
វិនិយោគិនបរទេសបន្តបណ្ដាក់ទុនចូលក្នុងវៀតណាម។អត្ថបទ សរសេរនេះចាត់
ទុកថា វិនិយោគិនបរទេសជាច្រើនជ្រើសរើសវៀតណាមដោយ សារកម្លាំងទាក់
ទាញនៃទីផ្សារក្នុងប្រទេសដែលពោរពេញទៅដោយសក្ដានុភាព និងគោលដៅ
គឺដល់ឆ្នាំ២០២០ វៀតណាមនឹងក្លាយទៅជាប្រទេសឧស្សាហកម្ម១ ជាសារវ័ន្ត៕

ប្រតិកម្មទៅវិញ