សារព័ត៌មានឡាវ: ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong មានអត្ថន័យសំខាន់អំពីប្រវត្តិសាស្ត្រ។

Chia sẻ

(VOVWORLD) -  ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរបស់អគ្គលេ ខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៥ ខែកុម្ភះនោះ កាសែតធំៗមួយចំនួនរបស់ឡាវ បានចុះផ្សាយនូវអត្ថបទជាច្រើន ដែលបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចព្រមទាំងកោតសរសើរនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងពេលកន្លងមក។

សារព័ត៌មានឡាវ: ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  មានអត្ថន័យសំខាន់អំពីប្រវត្តិសាស្ត្រ។ - ảnh 1សារព័ត៌មានឡាវ: ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  មានអត្ថន័យសំខាន់អំពីប្រវត្តិសាស្ត្រ 

កាសែត Pasaxon  (ប្រជាជន-កាសែតរបស់បក្សជាផ្លូវការរបស់ឡាវ) កាលពីថ្ងៃទី ២១ ខែកុម្ភៈ បានចុះផ្សាយអត្ថបទ “សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong” ដោយអះអាងថា ប្រជាជននៃបណ្តាជនជាតិឡាវ មានមោទនភាពយ៉ាងខ្លាំងនិងសប្បាយរីករាយណាស់ដែលបានទទួលលោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong។  ដំណើរទស្សនកិច្ចនេះបាននាំមកនូវទំនាក់ទំនងមិត្តភាពដ៏មហិមា និងសាមគ្គីភាពពិសេសរបស់ប្រជាជនវៀតណាមចំពោះប្រជាជននៃបណ្តាជនជាតិឡាវ។ កាសែត Pathetlao (ប្រទេសឡាវ - ស្នាដៃរបស់ទីភ្នាក់ងារព័ត៌មានឡាវ) កាលពីថ្ងៃទី ២១ ខែកុម្ភៈ ក៏បានចុះផ្សាយនូវអត្ថបទស្តីពីសមិទ្ធផលលេចធ្លោក្នុងកិច្ច សហប្រតិបត្តិការមិត្តភាពរវាងឡាវនិងវៀតណាមលើគ្រប់វិស័យទាំងអស់ នៅឆ្នាំ ២០១៨  ដែលបានរួមចំណែកក្នុងការកសាងទំនុកចិត្តយុទ្ធសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងទ្វេភាគីបន្តការអភិវឌ្ឍក្នុងឆ្នាំ ២០១៩។

ក្រៅពីនោះ កាសែតធំៗរបស់ឡាវ ដូចជា Vientiane Times  (បោះពុម្ពជាភាសាអង់ គ្លេស) Pasaxon, Pathetlao, Laophatthana សុទ្ធតែបានចុះផ្សាយនូវការវាយតម្លៃរបស់មន្ត្រីរដ្ឋាភិបាលឡាវ ស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ពោលគឺឡាវនិងវៀតណាមក្នុងរយៈពេលកន្លងមក។ ជាពិសេស កាសែត Pathetlao ក៏បានចុះផ្សាយអត្ថបទមួយដែលចាត់ទុកថា ដំណើរទស្សនកិច្ចជាផ្លូវការឡាវជា លើកដំបូងក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពិសេស។ ដំណើរទស្សនកិច្ចបន្តអះអាងពីទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ - វៀតណាមនឹងក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសទាំងពីរ ដែលជាកត្តាលើកទឹកចិត្តនិងធានាភាពអមតៈ ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ