សារព័ត៌មានម្ចាស់ការច្នៃប្រឌិតព័ត៌មានអំពីបុព្វហេតុផ្លាស់ប្តូរថ្មី

Theo VOVWORLD -
Chia sẻ

Vovworld-នាព្រឹកថ្ងៃទី៧កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា​អប់រំ​មជ្ឈឹមសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែត​វៀតណាមនិងកាសែត Nhan dan រៀបចំសន្និសីទសារព័ត៌មានដើមនិទាឃៈ​រដូវ​ឆ្នាំ​២០១៤។


សារព័ត៌មានម្ចាស់ការច្នៃប្រឌិតព័ត៌មានអំពីបុព្វហេតុផ្លាស់ប្តូរថ្មី - ảnh 1
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹម (VOV)

         Vovworld-នាព្រឹកថ្ងៃទី៧កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា
អប់រំមជ្ឈឹមសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែត
វៀតណាមនិងកាសែត Nhan dan រៀបចំសន្និសីទសារព័ត៌មានដើមនិទាឃៈរដូវឆ្នាំ
២០១៤។
          ថ្លែងមតិបើកពិធីនេះ តាងនាមឲ្យការិយាល័យនយោបាយគណៈលេខា
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈ កម្មាធិការឃោសនាមជ្ឈឹមបានលើកច្បាស់ថា ឆ្នាំ២០១៤មានអត្ថន័យដ៏សែនសំខាន់
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម១០ឆ្នាំ ២០១១-២០២០ ជាមួយគោលដៅនាំ វៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០២០។ ដោយ
ហេតុនេះ អ្នកកាសែតត្រូវបន្តពង្រីកថែមទៀតប្រពៃណីភ្លឺស្វាងនៃខឿនកាសែត
បដិវត្តន៍។
          “២ឆ្នាំនៅសេសសល់គឺជាពេលវេលាដែលយើងខំប្រឹងប្រែងយ៉ាងដាច់ខាត
ទទួលយកល្បឿនកំណើនឡើងវិញដើម្បីឆ្លងផុតរាល់ការលំបាកសាកល្បង ខំប្រឹង ប្រែងសំរេចនៅកំរិតខ្ពស់បំផុតរាល់គោលដៅភារកិច្ចដែលមហាសន្និបាតបក្សទូទាំង
ប្រទេសលើកទី១១បានដាក់ចេញ។ នោះជាភារកិច្ចដ៏ធ្ងន់ធ្ងររបស់បក្សទាំងមូលកងទ័ព
ទាំងមូលប្រជាជនទាំងមូល ក្នុងនោះសារព័ត៌មានដើរតួនាទីដ៏សែនសំខាន់។”
          រីឯឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានស្នើរថា៖
         “រដ្ឋាភិបាលស្នើរស្ថាប័នសារព័ត៌មានបន្តពង្រីកនូវប្រពៃណីរបស់កាសែតបដិវត្តន៍
ក៏ដូចជាពង្រីករាល់សមិទ្ធិរបស់បណ្ដាឆ្នាំកន្លងមក បន្តរួមជាមួយរដ្ឋាភិបាលនិងប្រជាជន
ទូទាំងប្រទេស អនុវត្តក្រោមការដឹកនាំរបស់បក្សទទួលបានជោគជ័យរាល់គោលដៅ
ភារកិច្ចដែលបានដាក់ចេញ៕”

ប្រតិកម្មទៅវិញ