|
សន្និសីទកម្មាភិបាលសារព័ត៌មានទូទាំងប្រទេសរៀនសូត្រជ្រួតជ្រាបអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១) |
VOV-សន្និសីទកម្មាភិបាលសារព័ត៌មានទូទាំងប្រទេសរៀនសូត្រជ្រួតជ្រាប
អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១) ស្តីពី បញ្ហាបន្ទាន់
មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន បានប្រព្រឹត្តទៅនាថ្ងៃទី២៩មិនា
នៅខេត្ត Quang Ninh។ ថ្លែងមតិនៅសន្និសីទ អនុប្រធានគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹម Nguyen The Ky បានសង្កត់ធ្ងន់ថា មធ្យោបាយព័ត៌មាន
មហាជនមានតួនាទីដ៏សែនសំខាន់នាំសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាល១១)ចូលក្នុងជីវភាបរស់នៅ។លោកNguyen The Ky បានស្នើរបណ្ដា ស្ថាប័នសារព័ត៌មានក្តាប់ជាប់និងឃោសនាបណ្ដាក្រុមដំណោះស្រាយដែល សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤ សារាចរណ៍និងផែនការរបស់ ការិយាល័យនយោបាយបានលើកឡើង ម្ចាស់ការតស៊ូប្រឆាំងនឹងរាល់ទស្សន
ព័ត៌មានខុសឆ្គង អមិត្តនិងរាល់វិធានការអនុវត្តនាំសេចក្តីសំរេចចិត្តចូលក្នុង
ជីវភាពរស់នៅ៕