|
ស៊ីរីប្រឆាំងជំទាស់រាល់ការខំប្រឹងប្រែងសហព័ន្ធភាវូបនីយកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ មិនា រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Al
Muallem បានឲ្យដឹងថា៖ រដ្ឋាភិបាលស៊ីរីប្រឆាំងជំទាស់បណ្ដាការចរចារស្តីពី
លទ្ធភាពសហព័ន្ធភាវូបនីយកម្មប្រទេសមជ្ឈឹមបូព៌ារនេះ ព្រំទាំង សង្កត់ធ្ងន់
ទៅលើការឯកភាពប្រទេសជាតិ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន
នៅទីក្រុង Damascus រដ្ឋមន្ត្រីការបរទេសស៊ីរីបានប្រកាសថា៖ ប្រជាជនស៊ីរីនឹង
បដិសេធរាល់ការខំប្រឹងប្រែងបែកបាកស៊ីរី។ ទាក់ទិនដល់ការចរចាររវាង
តំណាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី
១៤ មិនា នៅស្វីស រដ្ឋមន្ត្រីការបរទេស លោក Walid Al Muallem បានប្រកាស
ថា៖ Damascus មិនយល់ព្រមធ្វើការចរចារស្តីពីវេសនារបស់ប្រធានាធិបតីស៊ីរី
លោក Bashar Al Assad ទេ។ ទន្ទឹមនឹងនោះ បេសកជនពិសេសរបស់ អ.ស.ប.
ស្តីពីស៊ីរី លោក Staffan de Mitsura គ្មានសិទ្ធិពិភាក្សាអំពីការបោះឆ្នោតប្រធា
នាធិបតីនា អានាគតរបស់ស៊ីរីទេ៕