ស៊ីរីនឹងឆ្លើយតបតវិញភ្លាមមួយរំពេតនឹងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

Chia sẻ

(VOVworld) – នាថ្ងៃទី ៩ ឧសភា អនុរដ្ឋមន្ត្រីការបរទេសស៊ីរី
លោក Faisal Muqdad បានប្រកាសថា៖ ប្រទេសនេះនឹងឆ្លើយ
តបតវិញភ្លាមមួយរំពេតនឹងការវាយប្រហារថ្មីណាមួយរបស់
អ៊ីស្រាអែលដែលតម្រង់ទៅលើស៊ីរី។ 

(VOVworld) – នាថ្ងៃទី ៩ ឧសភា អនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Muqdad
បានប្រកាសថា៖ ប្រទេសនេះនឹងឆ្លើយតបតវិញភ្លាមមួយរំពេតនឹងការវាយប្រហារ
ថ្មីណាមួយរបស់អ៊ីស្រាអែលដែលតម្រង់ទៅលើស៊ីរី។ នាសប្តាហ៍​កន្លងមកអ៊ីស្រាអែល
បានដំណើរការវាយប្រហារតាមផ្លូវអាកាសចំនួន ២ លើកទៅ​លើស៊ីរី។ ប៉ុន្តែ អ៊ីស្រាអែល
បានអះអាងថា៖ បណ្ដាសកម្មភាពយោធានេះមិនតម្រង់ទៅលើសង្គ្រាមស៊ីរិលនៅប្រទេស
ជិតខាងនេះទេគ្រាន់តែសំដៅទប់ទល់នឹងកាំជ្រួចរបស់អ៊ីរ៉ង់ ដែលបានផ្តល់ឲ្យកំលាំង
Hezbollah នៅលីបង់។ នាថ្ងៃដ៏ដែល ការសែតអាមេរិក Wall Street បានឲ្យដឹងថា៖ រុស្ស៊ីកំពុងត្រៀមលក់កាំជ្រួច S-300 ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក
Bashar al-Assad។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៩ ឧសភា អគ្គលេខាធិការ
សម្ព័ន្ធអារ៉ាប់ (AL) លោក Nabil al-Arabi បានឲ្យដឹងថា៖ AL វាយតំលៃខ្ពស់ចំពោះ
ការដែលអាមេរិកនិងរុស្ស៊ីទទួលបានសម្លេងរួមក្នុងដំណោះស្រាយវិបត្តិនៅស៊ីរី តាម
ការព្រមព្រៀង Geneva ។ ទន្ទឹមនឹងនោះ AL ក៏បានអំពាវនាវភាគីប្រឆាំងនៅស៊ីរីឆ្លើយ
តបនឹងការខំប្រឹងប្រែងរបស់អាមេរិកនិងរុស្ស៊ី ដើម្បីទទួលបានការឯកភាពអំពីការបង្កើត
រដ្ឋាភិបាលផ្ទេប្តូរ ផងដែរ៕

ប្រតិកម្មទៅវិញ