សារទូរលេខអបអរសាទរទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - នៅក្នុងសារអបអរសាទរនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងនូវការគាំទ្រនិងសាមគ្គីភាពរបស់រដ្ឋនិងប្រជាជនវៀតណាមជាមួយប្រជាជនប៉ាឡេស្ទីនក្នុងការតស៊ូដ៏សុចរិតលើសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (ថ្ងៃទី ១ ធ្នូ ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារអបអរសាទរជូនដល់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres; ប្រធានគណៈកម្មាធិការនៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិមិនអាចរំលោភបំពានបាន (អភ័យឯកសិទ្ធិ) របស់ប្រជាជនប៉ាឡេស្ទីន  លោក Cheikh Niang និងប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas។ នៅក្នុងសារអបអរសាទរនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងនូវការគាំទ្រនិងសាមគ្គីភាពរបស់រដ្ឋនិងប្រជាជនវៀតណាមជាមួយប្រជាជនប៉ាឡេស្ទីនក្នុងការតស៊ូដ៏សុចរិតលើសិទ្ធិជាមូលដ្ឋានរបស់ខ្លួន៕

ប្រតិកម្មទៅវិញ