សារចាកចេញពីសេតវិមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump)

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានបញ្ជូនសារមួយ មុនពេលលោកចាកចេញពីសេតវិមាន មុនមួយថ្ងៃនៃការរៀបចំពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អាមេរិក លោក Joe Biden ។ 
សារចាកចេញពីសេតវិមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) - ảnh 1ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) (រូបថត៖Reuters)

ក្នុងវីដេអូឃ្លីបមួយដែលត្រូវបាន សេតវិមានចុះផ្សាយអំពីសារមុនពេលចាកចេញពីសេតវិមាន លោក ដូណាល់ត្រាំ បានសង្កត់ធ្ងន់ថា៖

«កាលពី ៤ ឆ្នាំមុន យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងប្រទេសឡើងវិញ និងបំផុសស្មារតីសម្រាប់ប្រទេសអាមេរិក ព្រមទាំងស្តារភាពស្មោះត្រង់របស់រដ្ឋាភិបាលឡើងវិញចំពោះប្រជាជន។ អាចនិយាយបានថា យើងបានចាប់ផ្តើមបេសកកម្មរបស់ខ្លួនដើម្បីធ្វើឱ្យអាមេរិkដ៏រឹងមាំឡើងវិញសម្រាប់ប្រជាជន។ នៅចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតីលើកទី ៤៥ របស់សហរដ្ឋអាមេរិក ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបានរួមជាមួយគ្នា។ យើងសម្រេចបាននូវអ្វីដែលយើងបានកំណត់និងក៏សម្រេចបានលើសពីនេះទៅទៀតផងដែរ។ រដ្ឋអំណាចថ្មីនឹងចូលកាន់តំណែងនៅសប្តាហ៍នេះ ហើយយើងសង្ឃឹមថានឹងទទួលបានជោគជ័យនិងរក្សាឱ្យអាមេរិកមានសុវត្ថិភាពនិងវិបុលភាព។ យើង
ជូនពរឱ្យពួកគេទទួលបាននូវប្រការល្អបំផុតហើយសូមជូនពរឱ្យពួកគេនឹងជួបតែសំណាងល្អផងដែរ»៕

ប្រតិកម្មទៅវិញ