|
សម័យប្រជុំសាមញ្ញខែវិច្ឆិការបស់រដ្ឋាភិបាលវៀតណាម |
(VOV)_នាថ្ងៃទី១ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំសាមញ្ញខែវិច្ឆិកាឆ្នាំ ២០១៤របស់រដ្ឋាភិបាលវៀតណាម។ នៅទីនេះ បណ្ដាសមាជិក សមាជិការដ្ឋាភិបាលបានចាត់
ទុកថា៖ស្ថានភាពសេដ្ឋកិច្ចសង្គម ខែវិច្ឆិកា និង១១ខែកន្លងទៅទទួលសមិទ្ធិផល
សកម្មលើគ្រប់វិស័យ។ ជាពិសេសគឺម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាព អតិផរណាត្រូវ
បានទប់ស្កាត់ …លៗ
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានស្នើគ្រប់ក្រសួង ស្ថាប័ន
បន្តជ្រួតជ្រាបគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រមូលផ្តុំដោះស្រាយការលំ
បាកចំពោះផលិតកម្មអាជីវកម្ម។ តាមនោះ គ្រប់ក្រសួង សា្ថប័នតាមដានអោយ
បានជាប់ជានិច្ចអំពីស្ថានភាព ម្ចាស់ការ សកម្មបញ្ជាណែនាំ ដើម្បី ស្ថិរភាពម៉ា
ក្រូសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ អនុវត្តបណ្ដាដំណោះស្រាយ ប្រមូលផ្តុំគ្រប់កម្លាំង
លើកទឹកចិត្តវិនិយោគសង្គម …លៗ
លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានបញ្ជាណែនាំគ្រប់ក្រសួង
ស្ថាប័ននិងតំបន់ត្រូវបន្តយកចិត្តទុកដាក់ បញ្ជាណែនាំអនុវត្តល្អនូវរាល់គោល
នយោបាយចំពោះអ្នកមានគុណបការះ សុខុមាលភាពសង្គម លាតត្រដាងអនុ
វត្តបណ្ដាកម្មវិធីបង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិង
កសាងជនបទថ្មី៕