|
សម័យប្រជុំលើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង (VOV) |
Vovworld-សម័យប្រជុំលើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមបានប្រារព្ធឡើងនាថ្ងៃទី១៥ឧសភា។ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ សម័យ
ប្រជុំគឺសំដៅត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ដែល
នឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ។ នៅសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភានឹងផ្ដល់មតិចំពោះរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាលស្ដីអំពី
លទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៣ស្ថានភាព
អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០១៤
ការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣។ ស្ដីពីការងារ
ឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងស្ដាប់របាយការណ៍ស្ដីពីការ
អនុវត្តគោលនយោបាយច្បាប់អំពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល២០០៥
-២០១២ ប្រសិទ្ធភាពទូទៅសេដ្ឋកិច្ចសង្គមផ្សាភ្ជាប់នឹងធានាសន្តិសុខការពារ
ប្រទេសជាតិនៃគំរោងការ Boxit ចំនួន២គឺ Tan Rai និង Nhan Co។
ក៏ក្នុងសម័យប្រជុំលើកនេះដែរ បណ្ដាដំណាងនឹងផ្ដល់មតិអំពីគំរោងច្បាប់
ចាត់តាំងរដ្ឋសភា(វិសោធនកម្ម) គំរោងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែម
ប្រការទី២មាត្រាទី១៣ច្បាប់សញ្ជាតិវៀតណាម៕