សម្ព័ន្ធអារ៉ាប់នឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីប៉ាឡេស្ទីនឡើង អ.ស.ប.

Chia sẻ

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជាសមាជិល

របស់សម្ព័ន្ធអារ៉ាប់ (AL) បានគាំទ្រពង្រាងសេចក្តីសម្រេចចិត្តមួយ ក្នុងនោះ  មានផែនការរៀបចំកាលបរិថ្ឆេតសំរាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនក៏ដូចជាអ៊ីស្រាអែលដក

កងទ័ពចេញពីតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីនពីឆ្នាំ ១៩៦៧។

សម្ព័ន្ធអារ៉ាប់នឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីប៉ាឡេស្ទីនឡើង អ.ស.ប. - ảnh 1
សម្ព័ន្ធអារ៉ាប់នឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីប៉ាឡេស្ទីនឡើង អ.ស.ប. (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសជាសមាជិលរបស់
សម្ព័ន្ធអារ៉ាប់ (AL) បានគាំទ្រពង្រាងសេចក្តីសម្រេចចិត្តមួយ ក្នុងនោះ  មានផែនការ
រៀបចំកាលបរិថ្ឆេតសំរាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនក៏ដូចជាអ៊ីស្រាអែលដកកងទ័ព
ចេញពីតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីនពីឆ្នាំ ១៩៦៧។ សេចក្តី
ថ្លែងការណ៍រួម របស់សន្និសីទរដ្ឋមន្ត្រីការបរទេសវិសមាញ្ញ AL បានឲ្យដឹងថា៖ គណៈកម្មាធិការមួយរួមមាន៖ ប៉ាឡេស្ទីន Kuwait Mauritania និង Jordan និងអគ្គលេខា
ធិការ AL លោក Nabil al Arabi បានចាប់ផ្តើមការស្វែងរកការគាំទ្ររបស់សហគមន៍
អន្តរជាតិចំពោះពង្រាងសេចក្តីសម្រេចចិត្តពោលខាងលើ។ ឯកសារនេះនឹង ត្រូវបាន
Jordan ដាក់ជូនឲ្យក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខ៕

ប្រតិកម្មទៅវិញ