អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់(AL) លោក Ahmed Aboul Gheit។ (រូបភាព៖ AFP/TTXVN) |
អគ្គលេខាធិការលោក Aboul Gheit ជាថ្មីម្តងទៀត បានអំពាវនាវឱ្យគណៈបក្សទាំងអស់នៅក្នុងប្រទេសលីប៊ី ធ្វើការយ៉ាងម៉ត់ចត់ និងមានទំនួលខុសត្រូវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលខាងសន្តិសុខ នយោបាយ និងផ្លូវច្បាប់ជាចាំបាច់ ដើម្បីរៀបចំការបោះឆ្នោតជាតិឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន។
សុំគូសបញ្ជាក់ថា ស្ថានការណ៍នយោបាយ និងសន្តិសុខក្នុងប្រទេសលីប៊ី កាន់តែមានភាពស្មុគស្មាញ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីតែងតាំងលោក Fathi Bashagha បានស្បថចូលកាន់តំណែង ចំពោះមុខរដ្ឋសភានៅភាគខាងកើតប្រទេសលីប៊ី។ រដ្ឋាភិបាលដែលកំពុងកាន់អំណាច ឬបានគេស្គាល់ថាជារដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី (GNU) ដឹកនាំដោយលោក Abdu Hamid Dbeibah បានច្រានចោលការបោះឆ្នោតទំនុកទុកចិត្ត ចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fathi Bashagha នៅក្នុងរដ្ឋសភា៕