សម្ពោធច្រកទ្វាព្រំដែនអន្តរជាតិ La Lay (វៀតណាម)–Salavan (ឡាវ)

Chia sẻ

(VOVworld) - នាព្រឹកថ្ងៃទី២៥ មិថុនា នៅខ្សែព្រំដែន
វៀតណាម-ឡាវ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី
ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh
និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស
ឡាវលោក Thoonglun Sisulith បានចូលរួមពិធីកាត់ខ្សែបូរ
សម្ពោធ ច្រកទ្វាព្រំដែនអន្តរជាតិ គឺ​ La Lay នៅខេត្ត
Quang Tri ភាគ កណ្ដាលវៀតណាម និង Salavan
ប្រទេសឡាវ។

សម្ពោធច្រកទ្វាព្រំដែនអន្តរជាតិ La Lay (វៀតណាម)–Salavan (ឡាវ) - ảnh 1
ពិធីកាត់ខ្សែបូរ សម្ពោធ ច្រកទ្វាព្រំដែនអន្តរជាតិ La Lay - Salavan (រូបថត៖thanhnien.com)
(VOVworld) - នាព្រឹកថ្ងៃទី២៥ មិថុនា នៅខ្សែព្រំដែនវៀតណាម-ឡាវ ឧបនាយករដ្ឋមន្រ្តី 
និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Thoonglun Sisulith បានចូលរួមពិធីកាត់ខ្សែបូរ
សម្ពោធ ច្រកទ្វាព្រំដែនអន្តរជាតិ គឺ​ La Lay នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម
និង Salavan ប្រទេសឡាវ។ថ្លែងមតិនៅពិធីនេះលោក​ Pham Binh Minh បានអះអាងថា៖
“ច្រកទ្វាព្រំដែនអន្តរជាតិ La Lay – Salavan នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍បណ្ដាញ
ច្រកទ្វាអន្តរជាតិលើទូទាំងខ្សែព្រំដែនរវាងប្រទេសទាំង២ព្រមទាំងបើកចេញឱកាស
សហប្រតិបត្តិការថ្មីអំពីសេដ្ឋកិច្ចពាណិជ្ចកម្ម វិនិយោគ និងទេសចរណ៍​រវាងវៀតណាម
ឡាវ និងថៃ។ការបង្កើតច្រកទ្វាព្រំដែនអន្តរជាតិនេះ នឹងរួមចំណែកទាក់ទាញការធ្វើ
វិនិយោគនៅតំបន់នេះ ជួយឧបត្ថម្ភសំរាប់ការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចកើត-លិច”៕

ប្រតិកម្មទៅវិញ