|
សមិទ្ធិផលរបស់ប្អូនសិស្សានុសិស្សជាមោទនភាពរួមរបស់ប្រទេសទាំងមូល |
(VOV)_នាយប់ថ្ងៃទី៣ធ្នូ ថ្លែងមតិនៅក្នុងពិធីលើកសរសើរសិស្សានុសិស្សមានស្នា
ដៃខ្ពស់ ក្នុងការប្រឡង់ជាតិនិងអន្តរជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការផ្លាស់ប្តូរថ្មីរបស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាល
ក្នុងការងារបណ្ដុះបណ្ដាល ជ្រើសរើស បំប៉ន់ ហ្វឹកហាត់ រួមចំណែកលើកកំពស់ស្នាដៃរបស់
ក្រុមជំរើសជាតិវៀតណាម នៅក្នុងតំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ បណ្ដាអ្វីៗដែលប្អូនៗទទួលបាន នាបច្ចុប្បន្ន ជាការពង្រឹងនិងពង្រីកស្មារតីចូល
ចិត្តសិក្សារឿនសូត្រ ខំប្រឹងប្រែងឈានទៅមុខដោយឥតឈប់ឈររបស់ជនវៀតណាម
ច្រើនជំនាន់ហើយ។ ខ្ញុំសង្ឃឹមថា៖អ្វីៗដែលប្អូនៗទទួលនាពេលនេះ ជាមូលដ្ឋានរឹងមាំ
ដើម្បីឈានទៅមុខតទៅទៀត៕”