សម្តែងចម្រៀងប្រជាប្រិយ Quan Ho ក្នុងឱកាសសិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ “របៀបរបប គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌” ដោយគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា និងខេត្ត Bac Ninh រៀបចំឡើង នាថ្ងៃនេះ ១៧ ខែធ្នូ នៅខេត្ត Bac Ninh។

សម្តែងចម្រៀងប្រជាប្រិយ Quan Ho ក្នុងឱកាសសិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ - ảnh 1ការសម្តែងចម្រៀងប្រជាប្រិយ Quan ho នៅលើទូក (រូបថត៖ baobacninh.com.vn)

ក្នុងឱកាសនេះ នាយប់ថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង Bac Ninh ខេត្ត Bac Ninh បានប្រារព្ធកម្មវិធីចម្រៀងប្រជាប្រិយ Quan ho Bac Ninh នៅលើទូក។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អនុប្រធានរដ្ឋសភា លោក Tran Quang Phuong ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងតំណាងខេត្ត-ក្រុងមួយចំនួន ព្រមទាំងប្រជាជនយ៉ាងច្រើនកុះករក្នុងមូលដ្ឋានបានចូលរួមផងដែរ។

ចម្រៀងប្រជាប្រិយ Quan ho Bac Ninh គឺជាទម្រង់នៃការច្រៀងផ្តោះផ្តងស្នេហា អ្នកចម្រៀងបុរស នារីក្នុងសម្លៀកបំពាក់ប្រពៃណី បានច្រៀងចម្រៀងបែបអណ្តែតអណ្ដូងជាមួយគ្នា។ សូមគូសបញ្ជាក់ថា ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០០៩ ចម្រៀងប្រជាប្រិយ Quan ho Bac Ninh   ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

ប្រតិកម្មទៅវិញ