សម្ដេចតេជោ ហ៊ុន សែន៖ ត្រៀមរួចរាល់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន

Chia sẻ
(VOVWORLD) - តាមរយៈសារជាសំឡេងនៅថ្ងៃទី៦ ធ្នូ សម្ដេច ហ៊ុន សែន បានស្នើដល់អាជីវកម្ម ហាងលក់ដូរទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋដែលចូល ទៅទទួលទានអាហារ ឬទិញទំនិញផ្សេងៗ ក៏ត្រូវតែពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៦ ធ្នូ បាន បញ្ជាឲ្យអាជ្ញាធរខេត្ត ទីក្រុងគ្រប់ជាន់ថ្នាក់ ត្រូវបិទអាជីវកម្មឬហាងទាំងឡាយណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាស្ដីពីការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ Covid-19។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែនក៏បានបង្ហើបពីការត្រៀមព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ។

        តាមរយៈសារជាសំឡេងនៅថ្ងៃទី៦ ធ្នូ សម្ដេច ហ៊ុន សែន បានស្នើដល់អាជីវកម្ម ហាងលក់ដូរទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋដែលចូល ទៅទទួលទានអាហារ ឬទិញទំនិញផ្សេងៗ ក៏ត្រូវតែពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ សម្ដេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យអាជ្ញាធរខេត្ត ទីក្រុង ត្រូវបិទជាបណ្ដោះអាសន្នភ្លាមៗចំពោះអាជីវកម្ម ហាងទំនិញទាំងឡាយណា ដែលមិនគោរពតាមការណែនាំស្ដីពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។

        ទន្ទឹមជាមួយគ្នានោះ សម្ដេច ហ៊ុន សែន បានបង្ហើបពីការត្រៀមរួចរាល់នូវព្រះរាជក្រឹត្យនិងសារលិខិតដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយបានព្រាងនូវអនុក្រឹត្យសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចរាល់ហើយដែរ។ ប៉ុន្តែ សម្ដេចមិនចង់ធ្វើបែបនេះទេ ព្រោះថាវានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងតែម្ដង។

        គួរបញ្ជាក់ថា នៅថ្ងៃទី៦ ធ្នូ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងជម្ងឺ Covid-19 មួយនាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ នាំឲ្យបរិមាណអ្នកជម្ងឺ Covid-19 នៅកម្ពុជាឡើងដល់៣៤៦នាក់៕

ប្រតិកម្មទៅវិញ