|
សមាជិកសភាផ្តល់មតិនិងពិភាក្សាអំពីគំរោងច្បាប់(ធ្វើវិសោធនកម្ម) |
(VOV)_សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤ បានឈានចូល
ក្នុងសប្ដាហ៍ធ្វើការទី៣។ នាថ្ងៃទី៣១តុលារដ្ឋសភាបានស្ដាប់របាយការណ៍ ពិនិត្យមើល
គំរោងច្បាប់គ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (ធ្វើវិសោធនកម្ម) គំរោងច្បាប់ផ្លូវ
ដែក (ធ្វើវិសោធនកម្ម)។
មុននោះ ក្នុងសប្ដាហ៍ធ្វើការទីពីរ គំរោងច្បាប់សំខាន់ជាច្រើនត្រូវបានរដ្ឋសភាយ
កមកពិភាក្សា។ ប្រការគួរអោយកត់សម្គាល់នោះគឺក្នុងពេលពិភាក្សាអំពីគំរោងច្បាប់
(ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ព្រហ្មទណ្ឌ សមាជិកសភា
ជាច្រើនបានចាត់ទុកថា៖ នឹងអនុម័តទៅលើគំរោងច្បាប់នេះនៅពេលបានពិនិត្យ
មើល និងធ្វើវិសោធន៍កម្មយ៉ាងហ្មត់ចត់។ ក៏ក្នុងសប្ដាហ៍កន្លងទៅ រដ្ឋសភាបានស្ដាប់
និងពិភាក្សាអំពីរបាយការណ៍ការងារ ក្នុងឆ្នាំ ២០១៦ របស់ចៅក្រមតុលាការប្រជាជន
កំពូល ការងារបង្ការប្រឆាំងបទល្មើស និងការរំលោភច្បាប់ បង្ការប្រឆាំងអំពើពុករលួយ៕